Happy FarmHappy Farm
MohakosalMohakosal
ឱកាសការងារ

ដំណឹង​ជ្រើសរើស​បុគ្គលិក​

សិរីមង្គល ផ្ដល់​ជូន​លោក​អ្នក​នូវ​សេវាកម្ម​អាពាហ៍​ពិពាហ៍​ឈាន​មុខគេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ បច្ចុប្បន្ននេះ​ដោយ​ស្វែង​យល់​ពី​តម្រូវ​ការ​ទីផ្សារ​ក្នុង​ស្រុក​ ស្រប​ជាមួយ​គំនិត​បង្កើនប្រាក់​ចំណូល និង​បទពិសោធន៍​ការងារ​ដល់​និស្សិត​នៅ​តាម​បណ្ដា​មហាវិទ្យាល័យ​នានា ​សិរីមង្គល ផ្តល់​ឱកាស​ការងារ​តាម​រយៈ​​ការ​ជ្រើសរើស​បុគ្គលិក​ក្រៅ​ម៉ោង មក​បម្រើការងារ​ផ្នែក​ ​ពិធីការ  áž¢áŸ’នក​ចាប់​ទឹកក និង​អ្នករៀបចំ​​ភេសជ្ជៈ​ នៅ​តាម​ពិធី​មង្គល​ការ​ ក៏ដូចជា​ពិធី​នានា​ផ្សេង​​ទៀត។

 

·         លក្ខខណ្ឌ​ជ្រើសរើស​ ៖

     - ត្រូវ​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ ដល់​ ២៥​ឆ្នាំ​

     - បុរស​ត្រូវ​មាន​កំពស់ចាប់ពី

o   ១,៧០​ម៉ែត្រ ឡើង​ទៅ​ សម្រាប់​ពិធីការ​

o   ១,៦៥ម៉ែត្រ​ ឡើង​ទៅ​ សម្រាប់​អ្នក​ចាប់​ទឹកកក និង​អ្នក​រៀបចំភេសជ្ជៈ​

     - នារី​ត្រូវ​មាន​កំពស់​ចាប់​ពី ១,៥៥​ម៉ែត្រ​ ឡើង​ទៅ​

     - ត្រូវ​មាន​រូប​សម្បត្តិ​សមរម្យ​

     - ត្រូវ​មាន​អត្តចរិក​សុភាព​រាបសារ​ ស្មោះត្រង់ ហ្មត់​ចត់​ និង​អត់ធ្មត់​នឹង​​ការងារ​

     - ត្រូវ​មាន​កំរិត​វប្បធម៌ ៖ សញ្ញាបត្រ​ទុតិយភូមិ ឬ​សញ្ញា​បត្រ​មាន​តម្លៃ​ស្មើ​

     - ពេល​វេលា​ធ្វើ​ការ ៖ ព្រឹក áž“áž·áž„ ​ល្ងាច​

 

បេក្ខជន​ និង​បេក្ខនារី​ ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ការ​ងារ​​នេះ អាច​​ផ្ញើ​​ប្រវត្តិរូប រួមជាមួយ​​​រូបថត​ ៤x៦​​​ មកកាន់​ការិយាល័យ ​សិរីមង្គល ស្ថិតនៅ​អគារ​ លេខ ១១ ផ្លូវ​ ២៣០ សង្កាត់​ទឹក​ល្អក់ ៣​ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ​។ ​ ព័ត៌មាន​លំអិត​បន្ថែម​អាច​ទាក់ទង​​មក​កាន់​ទូរស័ព្ទ​លេខ ០១០ ៧០៣ ៧០៣ ឬ ០៧០ ៧០៣ ៧០៣ ឬ​អាច​ទាក់ទង​​តាមរយៈ​អ៊ីម៉ែល info@sereimongkul.com.kh or hrs@sereimongkul.com.kh ៕​

 

សំគាល់ ៖ បេក្ខជន និងបេក្ខនារី ត្រូវ​សរសេរ​ឲ្យ​បាន​ច្បាស់​លាស់​​ដោយ​បញ្ជាក់​​ពី ​​ តួនាទី ពេលវេលាធ្វើ​ការ ​ អាសយដ្ឋាន លេខ​ទំនាក់ទំនង​ នៅ​លើ ​ស្រោម​សំបុត្រ ឬ​តាម​រយៈ​អ៊ីម៉ែល​។​

 

Visitor :
11344 Today | 44715 Yesterday | 81083 Week | 114185 Month | 402695 Year | 1513194 Total